Premier League អាចហាមឃាត់អ្នកដែលមានអាយុលើសពី ៧០ ឆ្នាំមិនអោយចូលទស្សនាបាល់ទាត់
(BC-99)
រាជរដ្ឋាភិបាលជាមួយក្របខ័ណ្ឌ Premier League ត្រូវបានព្រាងសម្រាប់កិច្ចប្រជុំបន្ទាន់មួយដែលអាចហាមប្រាមដល់ប្រិយ៍មិត្តបាល់ទាត់ដែលមានអាយុលើសពី ៧០ ឆ្នាំមិនឱ្យចូលរួមទស្សនាក្នុងកីឡដ្ឋានបាល់ទាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លង។
យោងតាមសារព័ត៌មាន Sky បានអោយដឹងថាការប្រជុំមួយនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទដើម្បីរៀបចំផែនការណ៍យថាភាពប្រសិនបើវីរុសនៅតែបន្តរីករាលដាល។ មានករណីឆ្លងវីរុសនេះចំនួន ១១៦ ករណីនៅ ចក្រភពអង់គ្លេស និងមានមនុស្សជាង ១០០.០០០ នាក់នៅជុំវិញពិភពលោកដែលបានឆ្លងជំងឺនេះ។
មេរោគកូរ៉ូណាបានបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់ព្រឹត្តិការណ៍កីឡានៅទូទាំងទ្វីបអ៊ឺរ៉ុបជាមួយនឹងការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌ Serie A ដែលត្រូវបានពន្យារពេលឬត្រូវបានគេលេងដោយមិនអោយមានអ្នកទស្សនា។
ការប្រកួតកីឡាចំនួន ៦ ដែលមានក្រុមជម្រើសជាតិ អ៊ីតាលី ប៉ះជាមួយ អៀរឡង់ និង អង់គ្លេស ដែលត្រូវលេងនៅចុងឆ្នាំនេះត្រូវបានផ្អាកខណៈដែលការប្រកួតប្រណាំងទោចក្រយានក្នុងប្រទេស ចិន និងការប្រកួតប្រណាំងទោចក្រយាននៅសហរដ្ឋ អាមេរិច ក៏ត្រូវបានផ្អាកផងដែរ។
ក្របខ័ណ្ឌ Premier League បានប្រកាសថាកីឡាករនឹងមិនត្រូវបានអនុញ្ញាតឱ្យចាប់ដៃគ្នាមុនពេលចាប់ផ្តើមប្រកួតដូចទម្លាប់ពីមុនឡើយ។ SunSport បានបង្ហើបឲ្យដឹងនៅថ្ងៃអង្គារនេះអំពីប្រធានក្របខណ្ឌ Premier League បានផ្ញើលិខិតទៅក្រុមបាល់ទាត់ទាំង ២០ ដោយព្រមានអំពីលទ្ធភាពនៃការបិទមិនអោយអ្នកមានអ្នកគាំទ្រចូលទៅទស្សនារហូតដល់រដូវកាលនេះត្រូវបញ្ចប់។
តែអ្វីដែលជាក់ច្បាស់ថានឹងកើតឡើងនៅពេលខាងមុខនេះ គឺជាការហាមអ្នកទស្សនាដែលមានអាយុលើសពី ៧០ ឆ្នាំមិនអោយចូលរួមនៅក្នុងការប្រកួតប្រជែង ដែលមានន័យថា Sir Alex Ferguson ដែលជាអតីតអ្នកដឹកនាំក្រុម Manchester United និងលោក Roy Hodgson ដែលជាអ្នកដឹកនាំក្រុម Crystal Palace វ័យ ៧២ ឆ្នាំមិនអាចចូលកីឡដ្ឋាននានាបានឡើយ។
នាង Martha Kelner អ្នកនាំពាក្យផ្នែកកីឡារបស់ចក្រភពអង់គ្លេសបាននិយាយថា “ក្របខ័ណ្ឌ Premier League បានត្រៀមខ្លួនសម្រាប់លទ្ធភាពដែលថាការប្រកួតមួយចំនួននៅរដូវកាលនេះនឹងត្រូវលេងដោយមិនអោយមានអ្នកចូលមកទស្សនាដូចជា អ៊ីតាលី និង ម៉ារ៉ុក ដែលកំពុងតែអនុវត្តន៍។”
Premier League ក៏កំពុងពិចារណាលើផែនការយថាភាពផ្សេងទៀតយកមកប្រើផងដែរដែលក្នុងនោះមានទាំងការបិទការប្រកួតដែលនៅសេសសល់ព្រមទាំងការពន្យាការប្រកួតជាដើមដើម្បីទប់ស្កាត់កុំអោយមានហានិភ័យខ្ពសពីការរីករាលដាលនៃជំងឺ COVID-១៩ ។