លោក ភា សុភ័ក្ត្រា ថា កីឡាករខ្មែរក្នុងលីគសុទ្ធតែមានឱកាសជាប់ជម្រើសជាតិ
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០២២ នឹងត្រលប់មកវិញនៅថ្ងៃទី០១ ខែតុលា នេះវិញហើយ ក្រោយសម្រាកសម្រាប់ FIFA’s Day អស់រយៈពេលមួយខែមក។
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសរសេរថា កីឡាករក្នុងស្រុកទាំងអស់សុទ្ធតែមានឱកាសជាប់ជម្រើសជាតិដូចៗគ្នា។
គួរដឹងដែរថា ក្នុងការជ្រើសរើសកីឡាករចូលរួមក្រុមជម្រើសជាតិក្នុងខែកញ្ញា នេះ ក្រុមការងារគ្រូបង្វឹកបានផ្ដោតលើអ្នកអាចឆ្លងកាត់ការធ្វើតេស្ដ៣០-១៥ ឬអាចរត់បាន២១,៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងនោះ កីឡាករដែលធ្លាប់ជាប់ជម្រើសជាតិពីមុនមកច្រើនលើកច្រើនសា ក៏បានអវត្តមាន។
ការប្រកួត២លើកកន្លងមកទាំងក្រុមអាយុក្រោម២៣ឆ្នាំ និងក្រុមធំបានទទួលរងនូវបរាជ័យ ដោយ U23 ចាញ់ U23 ជប៉ុន និងក្រុមធំចាញ់បង់ក្លាដែស៕