
បាល់ទះពានសម្ដេចតេជោនឹងធ្វើឡើងពីថ្ងៃ០៥ ខែតុលា
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានជូនដំណឹងទៅកាន់ក្រុមទាំង១២ដែលត្រូវប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 2022 ត្រូវដាក់ពាក្យចូលរួមប្រកួតអោយបានរួសរាន់មុនថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា ។
ក្រុមចំនួន៤រង់ចាំក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២២ នេះរួចជាស្រេចមាន សមាគមបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះកងពលធំអន្តាគមន៍រលខ៣ និង ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ។
ក្រុមចំនួន៨ទៀតមកពីពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានដូចជា ៖
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តសៀមរាប
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ក្លិបបាល់ទះកូននាគឧត្តរខេត្តឧត្តរមានជ័យ
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
ក្លិបបាល់ទះខេត្តកំពង់ស្ពឺ
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
មុនឈានចូលដល់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 2022 នេះក៏មានការប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីខែមិថុនាផងដែរ ដែលក្រុមជើងឯកបានទៅលើក្រុមបាល់ទះវិសាខា B ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិត។
នៅថ្ងៃបើកសម្ពោធ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២២ នឹងមានការប្រកួតមិត្តភាពអន្តរជាតិដោយសហព័ន្ធបានអញ្ជីញក្រុមបាល់ទះជម្រើសជាតិ សិង្ហបុរី ប្រកួតជាមួយក្រុមបាល់ទះជម្រើសជាតិ កម្ពុជា៕