PSG ត្រៀមយក CR7 ទៅចាប់ដៃគូជាមួយ Messi និង Neymar បើសិន Mbappe មិនព្រមបន្តកុងត្រាថ្មី
Paris Saint Germain ត្រូវគេរាយការណ៍មកថា បានត្រៀមធ្វើការចរចារជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីយកទៅចាប់ដៃគូជាមួយ Lionel Messi និង Neymar នារដូវកាលក្រោយ។
ព័ត៌មានដ៏ក្តៅគគុកនេះកើតឡើងស្របពេលដែលរឿងរ៉ាវនៃការបន្តកុងត្រាថ្មីរបស់ Kylian Mbappe នៅទឹកដីបារាំងមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ។
យ៉ាងណាក្តីប្រភពនៅបារាំងបានចុះផ្សាយថា ក្លឹបរបស់មហាសេដ្ឋីអារ៉ាប់កំពុងតែដុតដៃដុតជើងក្នុងការបន្តកុងត្រាថ្មីជាមួយ Mbappe ប៉ុន្តែបើមិនបានសម្រេចនោះទេ ការចរចារយក Crisitano Ronaldo គឺជាជម្រើសដ៏ល្អបំផុតក្នុងការមកជំនួសកន្លែងរបស់គេ។
គួរឱ្យដឹងថា Cristiano Ronaldo ទើបតែសម្រេចការផ្លាស់ពី Juventus មកកាន់ Manchester United នៅរដូវកាលនេះ ដោយរូបគេបង្ហាញខ្លួនបានចំនួន២៧ប្រកួតនឹងស៊ុតបញ្ចូលទីបានចំនួន១៥គ្រាប់ផងដែរ។