
Hun Sen Cup ÷ ម្ចាស់ផ្ទះ ខេត្តកែប ឈ្នះទាំងប្រផុតប្រផើយ ខណៈ ខេត្តកំពង់ស្ពឺ បរាជ័យក្នុងដី
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះខេត្តកែប បានយកឈ្នះ ខេត្តកំពង់ឆ្នាំង ដោយលទ្ធផលប្រផិតប្រផើយ ៤ ទល់ ៣ ស្របពេលដែល ក្រុមជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ បានយកឈ្នះម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ជាលទ្ធផល ២ ទល់ ០ នៅមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនាថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយក្រុម ខេត្តត្បូងឃ្មុំ ត្រូវទទួលស្វាគមន៍ ខេត្តកំពង់ស្ពឺ វិញ ហើយក្រុមខេត្តកែប ត្រូវទៅសួរសុខទុក្ខ ខេត្តកំពង់ឆ្នាំង ខណៈជំនួបទាំងពិរលើកនេះនឹងធ្វើឡើងនាវេលាម៉ោង ០៣ៈ០០នាទីរសៀល ៕