
បាល់ទាត់ថៃដាក់គោដៅយកមេដាយមាសទាំង២វិញ្ញាសានៅស៊ីហ្គេមលើដីខ្មែរ
មេដាយមាសទាំងវិញ្ញាសាបុរស និងនារី គឺជាគោលដៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការជំរុញពីលោក នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Prawit Wongsuwan។
ប្រុមុខរដ្ឋាភិបាលថៃបានស្នើឱ្យកីឡាបាល់ទាត់ថៃដណ្តើមបានមេដាយមាសចំនួន ២ លើកីឡាបាល់ទាត់បុរស និងនារីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។
ថ្នាក់ដឹកនាំប្រទេសដដែលក៏បានព្រមានថា បើថៃបាត់មេដាយមាសមួយក្នុងចំណោមមេដាយមាសទាំងពីរក្នុងវិស័យបាល់ទាត់ នោះត្រូវតែមានអ្នកចេញមុខទទួលខុសត្រូវ។
បើតាមគម្រោង សមាគមកីឡាបាល់ទាត់ថៃគ្រោងនឹងបញ្ជូន U21 ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ហើយគេរំពឹងថាក្រុមនឹងមានការបោះជំរុំហ្វឹកហាត់រយៈពេល២សប្តាហ៍នៅ UAE ក្នុងខែមីនា ឆ្នាំ២០២៣៕