ឥណ្ឌូនេស៊ីចង់ប្រកួតជាមួយក្រុម Top 60 លើលោក
ក្រោយឈ្នះក្រុមជម្រើសជាតិគូរ៉ាកាវ២លើករួចមក ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានបង្ហាញបំណងចង់ប្រកួតតែមួយក្រុមជម្រើសជាតិក្នុងចំណោមលំដាប់ទាំង៦០លើលោក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
ក្រុមឥណ្ឌូនេស៊ីបានឡើងពីលេខ១៥៧ទៅលេខ១៥៥ ក្រោយបានឈ្នះក្រុមលេខ៨៤ គូរ៉ាកាវ ក្នុងការប្រកួតមិត្តភាព២លើកជាប់ៗគ្នា។ ថ្មីៗនេះ ឥណ្ឌូនេស៊ីក៏បានបន្តកុងត្រាដល់គ្រូបង្គោលជនជាតិកូរ៉េខាងត្បូង Shin Tae-yong ដល់ឆ្នាំ២០២៥ដែរ៕
គួរដឹងដែរថា ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup ចុងឆ្នាំ២០២២ នេះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីស្ថិតក្នុងពូល A ដែលមានថៃ, ហ្វីលីពីន, កម្ពុជា និងក្រុមជាប់ក្នុងវគ្គជម្រុះ៕