តើ Solskjaer សម្រេចចិត្តដាក់កីឡាករណាខ្លះអោយចូលរួមប្រកួតនៅយប់ថ្ងៃពុធនេះ?
(BC-99)
ក្រុម Manchester United អាចនឹងលេងដោយគ្មានវត្តមានកីឡាករស្នូលចំនួនប្រាំបួននាក់នៅពេលពួកគេធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Crystal Palace នៅរាត្រីថ្ងៃពុធនេះ។
Man United បានប៉ះប្រកួតនៅថ្ងៃអាទិត្យកន្លងទៅជាមួយក្រុម Liverpool ដោយគ្មាន Anthony Martial, Nemanja Matic, Phil Jones, Matteo Darmian និង Antonio Valencia។ នៅពាក់កណ្តាលតង់ទី 1 នាទឹកដី Old Trafford កីឡាករមាយចំនួនបានជួបបញ្ហាដែលមានដូចជា Ander Herrera, Juan Mata និងកីឡាករ Jesse Lingard ខណៈដែល Marcus Rashford ស៊ូរត់ទាំងរបួសកជើងពេញចំនួន90នាទី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គេជឿថាកីឡាករដែលមានបញ្ហារបួសទាំង9នាក់ខាងលើនឹងមិនអាចជាបានទាន់ពេលទេសម្រាប់ការធ្វើដំណើរទៅប្រកួតនៅឯទីលាន Selhurst Park ដូចនេះលោក Ole Gunnar Solskjaer បានត្រៀមកីឡាករដែលជាក្តីរំពឹងចំនួន13នាក់ដើម្បីធ្វើការតតាំងជាមួយនិងកូនក្រុមរបស់លោក Roy Hodgson ដែលមានដូចជា Victor Lindelof, Eric Bailly, Chris Smalling, Marcos Rojo, Ashley Young, Diogo Dalot, Luke Shaw, Paul Pogba, Andreas Pereira, Scott McTominay, Fred, Alexis Sanchez និង Romelu Lukaku ។
លោក Solskjaer បាននិយាយថាបន្ទាប់ពីការប្រកួតជាមួយក្រុមហង្សក្រហម Liverpool កីឡាករវ័យក្មេងមួយចំនួននឹងត្រូវកោះហៅអោយចូលរួមប្រកួតជាមួយ Crystal Palace នៅឯទីក្រុង ឡុងដ៍ ផងដែរដែលមានដូចជា Angel Gomes, Tahith Chong និង James Garner ។
ខាងក្រោមនេះគឺជាការដាក់កីឡាករដែលលោក Solskjaer អាចនឹងប្រើប្រាស់នៅយប់ស្អែកនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$