ប្អូនៗដែលចង់ក្លាយជាកីឡាករអាជីពមានសង្ឃឹមហើយ!
ក្លិបបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានធ្វើការប្រកាសជ្រើសរើសយុវជនអាយុក្រោម ១៨ឆ្នាំ ដើម្បីមកធ្វើតេស្តសមត្ថភាពឲ្យក្លាយជាកីឡាករអាជីព។
យោងតាមសេក្តីប្រកាសថា៖ ប្រសិនបេីប្អូនៗមានសមត្ថភាពល្អខាងផ្នែកកីឡាបាល់ទាត់ និងចង់បង្ហាញសមត្ថភាពនិងទេព្យកោសល្យរបស់ខ្លួន នេះជាពេលវេលាដ៏ល្អដែលប្អូនៗអាចមកធ្វេីតេស្តសមត្ថភាពជាមួយក្រុមយុវជនឈុតអាយុក្រោម ១៨ឆ្នាំ របស់អង្គរថាយហ្គឺរបាន និងមានឱកាសអាចក្លាយជាសមាជិកក្រុមរបស់ពួកយេីង។
សូមបញ្ជាក់ថា ការធ្វេីតេស្ដជ្រេីសរេីសនេះនឹងធ្វេីឡេីងនៅក្នុងខែ មីនា នេះរៀងរាល់ថ្ងៃ អង្គារ និងថ្ងៃ ព្រហស្បត៍ វេលាម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់ ដែលទីតាំងគឺនៅតារាងបាល់ Palm Container ៕