
ក្រុមបងធំបារាំង PSG សម្លឹងមើលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal
ក្រុមចាយលុយធំនៅបារាំង Paris Saint Germain ត្រូវបានកាសែត Le10Sport ចុះផ្សាយមកថា កំពុងសម្លឹងក្នុងការផ្លាស់យកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។
អនាគតរបស់កីឡាករសញ្ជាតិហ្កាប៉ុងរូបនេះនៅទឹកដី Emirate ហាក់គ្មានពន្លឺទៀតឡើយ ក្រោយពេលគេបដិសេធមិនព្រមបន្តកុងត្រាថ្មីជាបន្តទៀត។
យ៉ាងណាក្តីប្រភពដដែលខាងលើបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំបានសម្រេចចិត្តដាក់លក់អតីតសមាជិក Borussia Dortmund ខាងលើនេះ ព្រោះមិនឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ខណៈ FC Barcelona, Inter Milan និង Manchester United សុទ្ធសឹងតែចាប់អារម្មណ៍រូបគេដូចៗគ្នា។