អតីតយុវជនទ័ពមួយរូបមានឱកាសទៅហាត់នៅជប៉ុន
យុវជន ហាន់ ទី ដែលទើបផ្លាស់ពីក្រុមយុវជនអាយុក្រោម១៥ឆ្នាំកងយោធពលខេមរភូមិន្ទ ទៅក្រុមយុវជនអង្គរថាយហ្គឺរ ទទួលបានឱកាសទៅហ្វឹកហាត់នៅក្រុមថ្នាលក្លិប Tokushima Vortisរយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ យុវជនម្នាក់ទៀតក៏នឹងរួមដំណើរជាមួយគេផងដែរ គឺ យុវជន លី សូសៀ។
គួរដឹងដែរថា ហាន់ ទី បានស្នាក់នៅ រៀនសូត្រ ហ្វឹកហាត់នៅស្តាតចាស់តាំងពីឆ្នាំ២០១៥មកម្លេះ។ ក្នុងនាមជាប្រធានក្រុមផងនោះ
គេរួមចំណែកឈ្នះពានរង្វាន់យុវជនអាយុក្រោម១៥របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាល២០២២ នាពេលថ្មីៗនេះ៕