លោក ភា សុភ័ត្រា ការពន្យាពេលប្រកួតលីកកំពូលបាល់ទាត់កម្ពុជាធ្វើអោយប៉ះពាល់ដល់ក្លិប
គ្រូបង្វឹកក្លិបបាល់ទាត់ក្រសួងការពារជាតិលោក ភា សុភ័ត្រា បានលើកឡើងថាការពន្យា ពេលប្រកួតលីកកំពូលបាល់ទាត់កម្ពុជាក្នុងរដូវកាលនេះធ្វើអោយប៉ះពាល់ដល់ ក្លិបចំនួនពីរចំណុចធំៗ ។គ្រូបង្វឹកកម្រិត A License បានរៀបរាប់ថា៖ ការពន្យាពេលប្រកួតធ្វើអោយក្លិបជួប បញ្ហាហិរញ្ញវត្ថុនិងបច្ចេកទេសក្នុងក្រុម ។
សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចជាផ្លូវការ ដោយលើកការប្រកួតសប្ដាហ៍ទី៦ និងទី៧ លីកកំពូលកម្ពុជាដែលត្រូវប្រកួតក្នុងអំឡុងខែឧសភាទៅ ប្រកួតនៅពាក់កណ្ដាលខែមិថុនាវិញក្រោមហេតុផលដោយសារតែកីឡាករមួយចំនូននៃក្លិបទាំងអស់មានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ក្នុងពានរង្វាន់ Hassanal Bolkiah Trophy 2018
ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៣ ខែ មេសា ដល់ថ្ងៃទី ៥ ខែ ឧសភា នៅប្រទេសប្រុយណេ ខណៈកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជួបជាមួយ ទីម័រខាងកើត នៅថ្ងៃទី ០៥ ឧសភា ខាងមុខនេះ ៕ -មានវីដេអូនិយាយនៅខាងក្រោម…