អ៊ីតាលីប៉ះអេស្ប៉ាញ និងបែលហ្ស៊ិកជួបបារាំងនៅវគ្គ៤ក្រុម Nations League
លទ្ធផលចាប់គូបានបង្ហាញឲ្យឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីនឹងត្រូវជួបជាមួយអេស្ប៉ាញ និងបែលហ្ស៊ិកប៉ះបារាំងក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងនាមជាម្ចាស់កំពូលតារាងពូល A1 អ៊ីតាលីត្រូវរ៉ាប់រងជាម្ចាស់ផ្ទះការប្រកួតពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដល់ផ្ដាច់ព្រ័ត្រតែម្ដង។
ជាក់ស្ដែង អ៊ីតាលីត្រូវប៉ះអេស្ប៉ាញ នាក្រុងមីលែន ថ្ងៃទី០៦ ខែតុលា និងបែលហ្ស៊ិកជួបបារាំង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅក្រុងទូរីន។
សម្រាប់ការប្រកួតយកលេខ៣ ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា នាក្រុងទូរីន និងក្រុងមីលែន។
គួរដឹងដែរថា អ៊ីតាលី បានបញ្ចប់នៅចំណាត់ថ្នាក់លេខមួយនៅពូល A1, បែលហ្ស៊ិកលេខមួយ A2, បារាំង A3 និងអេស្ប៉ាញ A4៕