Kane ធ្វើបានហ៊ែតទ្រីកក្នុងជំនួប Bayern ស៊ី Dortmund ៤-០
Harry Kane រកបាន៣គ្រាប់ម្នាក់ឯងក្នុងការប្រកួត Bayern Munich ឈ្នះ Borussia Dortmund ដោយលទ្ធផល០ទល់នឹង៤ ក្នុងការប្រកួតក្របខណ្ឌ Bundesliga នៅថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
Bayern ដែលកំពុងស្វែងរកជើងឯក Bundesliga ជាលើកទី១២ ជាប់គ្នា បាននាំមុខ០ទល់នឹង២ ក្នុង១០នាទីដំបូង។
Dayot Upamecano តែតបញ្ចូលទីនាទីទី០៤ មុន Kane បន្ថែមមួយគ្រាប់ទៀតនៅ៥នាទីបន្ទាប់។
Kane ថែមគ្រាប់ទី៣ និងទី៤ ក្នុងវគ្គទី២។
ដូច្នេះ Kane រកបាន១៥គ្រាប់ហើយក្នុងចំណោម១៩ប្រកួតនៅ Bundesliga និងជាលើកទី៣ដែលគេរកបានហ៊ែតទ្រីក៕