U16 កម្ពុជាស្ថិតក្នុងពូលជាមួយអូស្ត្រាលី ខណៈ U19 កម្ពុជាមិនជួបថៃ-វៀតណាមក្នុងវគ្គពូល
ការចាប់ពូលសម្រាប់ព្រឹត្តិការណ៍ AFF U16 Championship ឬ ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៦ឆ្នាំត្រូវបានធ្វើឡើងរួចនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា នេះ។
ជាលទ្ធផលពីការចាប់ពូល កម្ពុជាស្ថិតនៅពូល C ជាមួយអូស្ត្រាលី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ដល់ថ្ងៃទី១៨ ខែសីហា ដែលមានឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។
ចំណែកការប្រកួត AFF U19 Championship 2022 ឬជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំវិញ កម្ពុជាស្ថិតនៅពូល B ដែលមានម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។ ការប្រកួតនេះក៏ធ្វើឡើងនៅឥណ្ឌូនេស៊ីដូចគ្នា តែពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា៕