លោក Luciano Spalletti ដើរចេញពីក្លឹប Inter Milan ដោយសារឥទ្ធិពលលុយអ្នកវិនិយោគចិន
២រដូវកាលកន្លងផុតទៅ ពោលគឺរដូវកាល ២០១៧/២០១៨ និង ២០១៨/២០១៩ ពស់យក្ស Inter Milan បញ្ចប់ទៅដោយទទួលបានតែចំណាត់ថ្នាក់ទី៤។ ចំណាត់ទី៤នេះ វាមិនអាក្រក់ពេកនោះទេសំរាប់ Inter Milan ព្រោះវាក៏ជាចំណាត់ថ្នាក់ដែលអាចទៅលេងនៅក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលបន្ទាប់ដែរ ប៉ុន្តែវាមិនមែនជាគោលដៅដែលម្ចាស់ក្លឹប Inter Milan រួមជាមួយប្រិយមិត្តទូរទាំងពិភពចង់បាននោះទេ។
ក្រោមការដឹកនាំរបស់លោក Luciano Spalletti ដែលធ្វើជាគ្រូបង្វឹក២រដូវកាលកន្លងមកនេះគិតចាប់ពីឆ្នាំ២០១៧មក Inter មិនដែលស្គាល់រសជាតិពានរង្វាន់ណាមួយទៅឡើយទេ ទាំងពានក្នុងស្រុក និងពានក្រៅស្រុក ខណៈដែលក្លឹបមួយនេះធ្លាប់ជាជើងឯកកម្មវិធីធំៗជាច្រើនក្នុងអតីតកាល។
ដោយសារតែបញ្ហាមិនបានជួយអោយក្លឹបដែលស្ថិតក្រោមការវិនិយោគលុយដ៏ធំពីសេដ្ឋីជនជាតិចិនឈ្នះពានរង្វាន់នេះហើយ បានធ្វើអោយថ្នាក់ដឹកនាំសំរេចចិត្តបញ្ចប់ភារៈកិច្ចជាគ្រូបង្វឹករបស់លោក Luciano Spalleti ត្រឹមរដូវកាលនេះ។
បច្ចុប្បន្នតំណែងគ្រូបង្វឹកនៅទឹកដីត្រជាក់ត្រជុំ San Siro កំពុងនៅទំនេរនៅឡើយ យ៉ងណាក៏ថ្នាក់ដឹកនាំក្លឹបពស់យក្សមួយនេះកំពុងរៀបចំប្រកាសជាផ្លូវការនៅតំណែងគ្រូបង្វឹកថ្មីគឺលោក Antonio Conte នៅពេលសមស្របណាមួយដើម្បីផ្តល់ទំនុកចិត្តដល់កីឡាករ និងប្រិយមិត្តទូរទាំងពិភពលោក៕