
មូលហេតុនេះបាន Eriksen រើសយក Man United
ខ្សែបម្រើ Christian Eriksen បានយល់ព្រមមកចូលរួមលេងជាមួយក្លឹប Manchester United ហើយចាប់ពីរដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយពីកំពូលអ្នកកាសែតល្បីឈ្មោះ Fabrizio Romano ។
អាជីពរបស់ Christian Eriksen វ័យ៣០ឆ្នាំ បានរង្គោះរង្គើ ពេលដែលរូបគេបានមានបញ្ហាបេះដូង ពេលលេងអោយក្រុមជម្រើសជាតិដាណឺម៉ាក នៅពានរង្វាន់ UEFA Euro 2020។ ក្រោយមកកាន់ Man United គេក៏មានការរអាក់រអួលខ្លះដែរដោយសារតែ Spurs ក៏ចាប់អារម្មណ៍យករូបគេទៅវិញតែ Spurs មានជម្រើសច្រើន ហើយមានតែ Man United ទេដែលហ៊ានអោយកិច្ចសន្យាដល់ទៅ៣ឆ្នាំឯណោះដល់រូបគេ ស្របពេលនោះដែរក្រុមគ្រួសារ Eriksen ក៏ពេញចិត្តការរស់នៅអង់គ្លេសផងដែរទើបគេមិនចង់ទៅលេងក្រៅពីអង់គ្លេស។
កីឡាករដាណឺម៉ាកនឹងចុះកុងត្រាជាមួយក្រុមបិសាចក្រហមរយៈពេល ៣ឆ្នាំចាប់ពីរដូវកាលឆ្នាំ២០២២–២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
អត្ថបទ F11