
CR7 សុខចិត្តបន្ថយប្រាក់ខែដើម្បីបានចេញពី Man UTD
Cristiano Ronaldo ត្រូវបានគេដឹងថា នឹងបញ្ចុះថ្លៃនឿយហត់របស់ខ្លួនដើម្បីអាចចាកចេញពី Manchester United អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
បើតាមអ្នកសារព័ត៌មានស្ថាប័ន Independent ខ្សែប្រយុទ្ធព័រទុយហ្គាល់ចង់ចេញឆាប់ៗ ព្រោះចង់លេងនៅ UEFA Champions League។ ប្រាក់សប្ដាហ៍របស់គេនៅ Man UTD គឺ៥០ម៉ឺនផោន ដែលជាកត្តាឲ្យក្រុមដទៃអល់អែក។
Chelsea និង Bayern Munich សុទ្ធតែចាប់អារម្មណ៍លើអតីតកីឡាករ Sporting Lisbon និង Real Madrid៕