គ្រូថ្មី PSG ប្រកាសហើយថា Navas នឹងធ្វើជាអ្នកចាំទីដៃទី២
លោក Christophe Galtier គ្រូបង្គោលថ្មី Paris Saint Germain បាននិយាយថា នឹងដាក់ឲ្យអ្នកចាំទី Keylor Navas ក្នុងជម្រើសទី២សម្រាប់រដូវកាល២០២២/២០២៣។
“ខ្ញុំនិយាយយ៉ាងច្បាស់ហើយទៅកាន់អ្នកចាំទីនៅដើមរដូវកាលពីជម្រើសរបស់ពួកគេ។ Navas នឹងធ្វើជាអ្នកចាំទីដៃទី២។ គាត់ដឹងថា ខ្ញុំគ្រោងវា។ ខ្ញុំប្រាកដហើយថា គាត់មិនសប្បាយចិត្តទេ។ តាមពិតទៅ ក្រុមមួយមានអ្នកចាំទីឆ្នើម២នាក់ វាពិតជាល្អ។”
Navas បានចូលរួមជាមួយ PSG ពី Real Madrid ក្នុងរដូវកាល២០១៩/២០២០ និងលេងបាន១០៦ប្រកួតហើយសម្រាប់ក្រុមនេះពីគ្រប់កម្មវិធី។ តំណែងអ្នកចាំទីដៃទី១របស់កីឡាករជនជាតិកូស្តារីកាត្រូវបានប្រជែងដោយ Gianluigi Donnarumma។ រដូវកាលមុន Navas លេងបាន២១ប្រកួតនៅ Ligue 1 និង១៧ប្រកួតទៀតរ៉ាប់រងដោយ Donnarumma។ នៅ UEFA Champions League វិញ Navas លេងបាន៣ប្រកួត និង Donnarumma លេងបាន៥ប្រកួត។
Donnarumma និយាយថា គេមានទំនាក់ទំនងល្អជាមួយ Navas ធម្មតាទេ តែគេទៅ PSG ដើម្បីតំណែងអ្នកចាំទីដៃទី១៕