Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើ Eden Hazard
(BC-99)
Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើ Eden Hazard ប៉ុន្តែកំពុងតែមានបញ្ហាប្រឈមដោយការបង់ថ្លៃដ៏ច្រើនសម្រាប់សន្លឹកអាត់របស់ Real Madrid ម្នាក់នេះ!
Eden Hazard ដែលជាខ្សែប្រយុទ្ធលែងសូវមានចំណាប់អារម្មណ៍របស់ Real Madrid ធ្លាប់បានចំណាយពេល 7 ឆ្នាំនៅក្នុង Premier League ជាមួយ Chelsea ដែរនោះពេលនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខារូបគេពីទឹកដី Santiago Benabeu វិញ។
ប៉ុន្តែក្រុមកាំភ្លើងធំអាចប្រឈមមុខនឹងការបង់ថ្លៃខ្លួនដ៏ច្រើនសម្បើមសម្រាប់កីឡាករសញ្ជាតិ បឺលហ្ស៊ិក រូបនេះស្របពេលដែលរូបគេក៏ទទួលការចាប់អារាម្មណ៍ពីក្លឹបធំនៅក្នុងក្របខណ្ឌ MLS របស់សហរដ្ឋអាមេរិចផងដែរ។
ក្នុងរយៈពេលប្រាំពីរឆ្នាំនៅកីឡដ្ឋាន Stamford Bridge Hazrd ស៊ុតបញ្ចូលទីបាន 110 គ្រាប់ និងបញ្ជូនបាល់បាន 92 ដងក្នុងការបង្ហាញខ្លួន 352 លើកសម្រាប់ក្រុមតោខៀវរវាងឆ្នាំ 2012 និង 2019 ។ ហើយទីបំផុតក៏បានចាកចេញពីទីក្រុងឡុងដ៍ទៅកាន់ក្លឹប Real Madrid ដែលបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 150 លានផោន។
ទោះជាយ៉ាងណាក៏ដោយ Hazard មិនអាចលេងបានល្អដូចនៅ Chelsea ឡើយដោយកីឡាករវ័យ 32 ឆ្នាំរូបនេះលេងបានតែ 73 ប្រកួតឱ្យ Madrid ក្នុងរយៈពេល 3 ឆ្នាំកន្លះចុងក្រោយនេះ។