David Silva បានកាតក្រហមលើកដំបូងក្នុងរយៈពេល១២ឆ្នាំ
David Silva ត្រូវបានផ្ដល់កាតក្រហមក្នុងនាទី៩០+៣ ក្នុងការប្រកួតរបស់ Real Sociedad ដែលស្មើ Real Betis នៅថ្ងៃសុក្រ ទី១៥ ខែមេសា។
ខ្សែបម្រើ Sociedad ទទួលបានកាតលឿងដល់ទៅ២សន្លឹកក្នុងរយៈពេលត្រឹមតែ៣នាទី។ កាតលឿងទី២នេះកើតឡើងពេលអតីតសមាជិក Manchester United ជេរ និងតវាអាជ្ញាកណ្ដាល Isidro Diaz de Mera។
នេះជាលើកទី៤ហើយក្នងចំណោម៨៥៨ប្រកួតរបស់ Silva ដែលទទួលបានកាតក្រហម និងជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១០ (១២ឆ្នាំនេះលេងបាន៧០០ប្រកួត)។
កាតក្រហមមុនៗកើតឡើងពេល Silva លេងនៅ Valencia ពេលប៉ះ Sevilla ឆ្នាំ២០០៦ និង Zaragoza ឆ្នាំ២០០៨។ គេក៏ធ្លាប់ត្រូវបានបណ្ដេញចេញពេលប៉ះក្លិប Brujas នៅ Europa League។ អវត្តមាននេះមានន័យថា គេមិនអាចប៉ះ Barcelona ហើយក៏ប្រឈមនឹងបម្រាមធ្ងន់កដែរ៕