ពានរង្វាន់ League Cup បន្តប្រកួតក្នុងសប្តាហ៍នេះ ទោះបីក្រុមខ្លះបានដកខ្លួន

ការប្រកួតពានរង្វាន់ លីគខាប់២០២១ LEAGUE CUP 2021 By FORWARD នៅតែបន្តការប្រកួតកម្មវិធីសម្រាប់ សប្តាហ៍ទី៣ ដែលធ្វើឡើងនៅ ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានការប្រកួតចំនួនពីរគូ ទោះបីក្រុមមួយចំនួនត្រូវបានដកខ្លួនចេញ ។ ក្នុងនោះការប្រកួតរួមមានក្រុមបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ វិសាខា នាកីឡដ្ឋាន អាយអេសអាយផាក វេលាម៉ោង ៣ ៈ ៣០ នាទីរសៀល ។ ចំំំណែកការប្រកួតមួយគូទៀត ជាជំនួបរវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Tiffy Army ធ្វើឡើងនៅទីលាន ស្វាយរៀង វេលាម៉ោង ៦ ល្ងាច ។
ក្រុមដែលបានដកខ្លួនចេញ ដោយសារបញ្ហាកូវីដ១៩ ក្នុងការចូលរួមមានពានរង្វាន់នេះមាន ពូល A បឹងកេត និង ភ្នំពេញក្រោន ចំណែកពូល B មានក្រុម សាលាបាល់ទាត់ជាតិបាទី ដោយក្រុមទាំង៣ នេះមានតែ ក្រុម ភ្នំពេញក្រោន ប៉ុណ្ណោះដែលបាន១ប្រកួត ហើយក៏មានបញ្ហា មុនប៉ះ វិសាខា ហើយត្រូវបានដកខ្លួនចេញតែម្តង បន្ទាប់ពីកីឡាកររកឃើញវិជ្ជមានកូវីដ ៕