
Sterling បាន៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍
Raheem Sterling ត្រូវបានរាយការណ៍ថា បានព្រមព្រៀងចូលរួមជាមួយ Chelsea ក្នុងរដូវកាល២០២២/២០២៣។
សារព័ត៌មាន BBC បានស្រង់របាយការណ៍ពីអ្នកសារព័ត៌មាន Fabrizio Romano ថា ខ្សែបម្រើប្រយុទ្ធ Manchester City ខាងលើបានយល់ព្រមផ្ទាល់ខ្លួនជាមួយ Chelsea ហើយ។ កិច្ចការបន្ថែមទៀត គឺត្រូវចរចារឿងថ្លៃផ្ទេរ។ ក្រុមតោខៀវរំពឹងថា នឹងបញ្ចប់ការផ្ទេរនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះ។
ថ្លៃចំណាយដែល Chelsea អាចចាយបាន គឺ៤៥លានផោន ហើយ Sterling ត្រូវបានគេរំពឹងថា នឹងទទួលបាន៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលជាចំនួនច្រើនទី២ បន្ទាប់ពី Kai Havertz ដែលបាន៣១ម៉ឺនផោនក្នុងមួយសប្ដាហ៍៕