មហាផ្ទៃប៉ះឡាយហ្វថ្ងៃអាទិត្យនេះយកជើងឯកលីគ២
ការប្រកួតបាល់ទាត់ក្របខណ្ឌទី២កម្ពុជា ឬ Cambodian League 2 រដូវកាល ២០២៣/២៤ ចូលដល់សប្ដាហ៍ចុងក្រោយហើយចុងសប្ដាហ៍នេះ ខណៈសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងសសាកលវិទ្យាល័យឡាយហ្វខេត្តព្រះសីហនុត្រូវប៉ះគ្នាប្រជែងយកជើងឯក។
ការប្រកួត១៧លើកកន្លងមក ឡាយហ្វមាន៣៤ពិន្ទុឈរលេខ១ ស្មើក្រុមលេខ២សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។
ប្រវត្តិជួបគ្នា២លើក សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជើងទី១ ចាញ់ឡាយហ្វ២ទល់០ និង ជើងទី២ ក្រសួងមហាផ្ទៃ បន្ដចាញ់ទៀតដោយលទ្ធផល ១ទល់០។
ការប្រកួតរវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា៕