
Henry ថា PSG ប្រើ Mbappe, Neymar និង Messi ក្នុងពេលតែមួយ គឺជាកំហុស
អតីតខ្សែប្រយុទ្ធ Thierry Henry យល់ឃើញថា Paris Saint Germain មានកំហុសនៅពេលប្រើ Lionel Messi, Neymar និង Kylian Mbappe ក្នុងពេលតែមួយ។
“ខ្ញុំដឹងថាអ្នកនឹងសើចម្តងទៀត ប៉ុន្តែតើអ្នកអាចលេងជាមួយ Messi, Neymar និង Mbappe ក្នុងពេលតែមួយបានដោយរបៀបណា? នៅពេលដែល Messi លេងឱ្យក្រុមអាហ្សង់ទីន ពួកគេមានរចនាសម្ព័ន្ធខុសគ្នា។ មិនមាន Messi ៣នាក់ទេ គឺមានតែម្នាក់គត់។ Messi នឹងរះលឺនៅពេលដាក់ក្នុងក្រុមដែលគាត់មានតែមួយគត់។”
Messi រកគ្រាប់បាល់ 32 គ្រាប់ក្នុង 75 ប្រកួតសម្រាប់ PSG ។ ទោះជាយ៉ាងណាក៏ដោយ ស្ថិតិនេះទាបជាង៦៧២ គ្រាប់ក្នុង៧៧៨ ប្រកួតសម្រាប់ Barca ។ ក្នុងពីររដូវកាលលេងជាមួយ Messi និង Neymar នោះ Mbappe នៅតែជាកីឡាករដែលរកបានច្រើនជាងគេសម្រាប់ PSG មាន៨០គ្រាប់ក្នុង៨៩ប្រកួត។ ទន្ទឹមនឹងនេះ Neymar រកបានតែ២១គ្រាប់ប៉ុណ្ណោះក្នុង 57 ប្រកួត។ ខ្សែប្រយុទ្ធទាំង៣បានរួមចំណែកឈ្នះពាន Ligue 1 តែពីរលើក និង French Super Cup មួយរួមគ្នា៕