កូនខ្មែរបារាំងធ្លាប់លេងនៅអាស៊ីអឺរ៉ុប និងថាយហ្គឺរផ្ទេរទៅលីគ២ថៃ
SENGTONG RATTANAVILAY ខ្សែការពារកូនខ្មែរធំនៅបារាំងបានចូលរួមជាមួយក្លិបលីគទី២ថៃ DP Kanchanaburi FC ក្រោយចាកចេញពីអង្គរថាយហ្គឺរ។
កីឡាករមានកំណើតនៅបន្ទាយមានជ័យ តែធំធាត់ និងរស់នៅបារាំងបានចំណាយពេលជើងទី២នៅលីគ២កម្ពុជាជាមួយអាស៊ីអឺរ៉ុបយូណាយធីតរដូវកាល២០២២។ ក្រោយចាកចេញពីក្រុមមានមូលដ្ឋាននៅស្វាយជ្រំ គេបានទៅចូលរួមជាមួយអង្គរថាយហ្គឺរ និងបានលេងរហូតដល់ចប់ពានរង្វាន់ League Cup។