Kylian Mbappe ត្រូវអវត្តមានសម្រាប់ការប្រកួតជម្រុះយ៉ូរ៉ូចាប់ពីស្អែកនេះ
កីឡាករសញ្ជាតិបារាំង Kylian Mbappe ត្រូវអវត្តមានចូលរួមជាមួយក្រុមជម្រើសជាតិមាន់គកបារាំង សម្រាប់ការប្រកួតក្នុងវគ្គជម្រុះយ៉ូរ៉ូជាមួយក្រុមជម្រើសជាតិ អ៊ីស្លង់ និង ទួរគី ដោយសារតែបញ្ហារបួស។ កីឡាករវ័យ២០រូបនេះមានបញ្ហារបួសសរសៃរព្យួរ ក្រោយពីបានជួយឲ្យ បារីស ប្រកួតឈ្នះ ក្លឹប Bordeaux ១ទល់០ កាលពីចុងសប្តាហ៍ខែកញ្ញាកន្លងទៅ។ តាមពិត Mbappe បានមានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតក្នុងវគ្គជម្រុះយ៉ូរ៉ូស្អែកនេះហើយបន្ទាប់ពីវេជ្ជបណ្ឌិតអះអាងថា Mbappe អាចចូលលេងវិញបាន តែត្រូវបានគ្រូបង្វឹកបារាំងគឺលោក Didire Deschamp’s បដិសេធ។
គួររំលឹកថា Mbappe ទើបតែបង្ហាញខ្លួនគ្រប់ការប្រកួតឲ្យ PSG បានតែ៦ដងប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះ អតីតខ្សែប្រយុទ្ធរបស់ Monaco រូបនេះត្រូវបានគេរំពឹងថា នឹងត្រឡប់ចូលសមរភូមិវាលស្មៅនៅប្រទេសបារាំងឡើងវិញ ក្រោយពីបញ្ជប់យុទ្ធនាការប្រកួតជម្រុះយ៉ូរ៉ូ៕