Julian Alvarez បង្កើតកំណត់ត្រាដ៏កម្រក្រោយឈ្នះ UCL
ទោះមិនបានចូលលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ តទល់ Inter Milan ខ្សែប្រយុទ្ធ Julian Alvarez នៅតែអាចបង្កើតបានកំណត់ត្រាដ៏ពិសេសក្នុងអាជីព។
ជាមួយនឹងការលើកពាន UEFA Champions League បុរសជនជាតិអាហ្សង់ទីនខាងលើក្លាយជាកីឡាករទី១លើលោកដែលអាចឈ្នះ World Cup ហើយឈានទៅលើកពានធំៗចំនួន៣ក្នុងរដូវកាលតែមួយ (Champions League, ជើងឯកលីគ និង Cup)។
ទន្ទឹមនឹងនេះ Alvarez ក៏ក្លាយជាកីឡាករវ័យក្មេងជាងគេដែល World Cup និង Champions League ក្នុងរដូវកាលតែមួយ។ មុនករណី Alvarez ក៏មានកីឡាករ៩នាក់ផ្សេងទៀតដែលធ្វើបានបែបនេះ។