
ប៉ះគ្នា៥លើកចុងក្រោយក្នុងដីជាមួយ AT Madrid ម្ចាស់ផ្ទះ Barcelona មិនដែលចាញ់! ចុះយប់នេះវិញ?
ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវបើកកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid ក្នុងការប្រកួតសប្តាហ៍ទី៣៣នៃក្របខ័ណ្ឌ La Liga នាវេលាម៉ោង៣ទៀបភ្លឺនេះ។
និយាយអំពី FC Barcelona កាលពីសប្តាហ៍មុនបានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ២វិញក្រោយពីភ្លាត់ស្មើជាមួយនឹង Celta Vigo ដោយចាញ់ក្រុមកំពូលតារាង Real Madrid ចំនួន២ពិន្ទុ ខណៈដែល AT Madrid បានយកឈ្នះ Alaves ២ទល់នឹង១ ក្នុងដីខ្លួនឯងហើយឈរនៅចំណាត់ថ្នាក់លេខ៣។
យ៉ាងណាក្តីការជួបគ្នា៥លើកចុងក្រោយនៅទឹកដី Camp Nou វិញ ក្រុមម្ចាស់ផ្ទះមិនដែលមានប្រវត្តិចាញ់ក្រុមភ្ញៀវឡើយពោលគឺឈ្នះ៤ប្រកួតនឹងស្មើ១លើកតែប៉ុណ្ណោះ។
គួរឱ្យដឹងថា ជំនួបដ៏ធំប្រចាំប្រទេសអេស្ប៉ាញនេះក៏នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។