ជំនួបដ៏ធំប្រចាំសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា ស្អែកនេះ
ការប្រកួតសប្តាហ៍ទី៣ នៃក្របខណ្ឌបាល់ទាត់កំពូលកម្ពុជារដូវកាល ២០២០ ខណៈជំនួបដ៏ធំរវាង បឹងកេត ជាមួយ ណាហ្គាលើលដ៍ នាថ្ងៃទី២៩ ខែកុម្ភៈ ចាប់ពីវេលាម៉ោង ៣ៈ៣០ នាទីរសៀល លើវាលស្មៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។
កីឡាករដែលគួឲ្យចាប់អារម្មណ៍របស់ក្រុមម្ចាស់ផ្ទះ ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ ដែលពាក់អាវលេខ ១០ បង្ហាញខ្លួន ២ប្រកួត រកបាន ១គ្រាប់ នារដូវកាល២០២០នេះ ស្របពេលដែលកីឡាករដែលគួឲ្យចាប់អារម្មណ៍របស់ ណាហ្គាវើលដ៍ គឺខ្សែប្រយុទ្ធអាហ្រ្វិចខាងត្បូង Shane Booysen នឹងខ្សែបម្រើ សុះ សូ៊ហាណា ដែលរកបានម្នាក់ ១គ្រាប់ ក្នុងការបង្ហាញខ្លួន ១លើក នារដូវកាលថ្មីនេះ។
គួរំលឹកផងដែរថា បើគិតត្រឹមសប្តាហ៍ទី៣នេះ នៃលីគកំពូលកម្ពុជារដូវកាល២០២០ បឹងកេត កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ដោយឆ្លងកាត់ការប្រកួត ២លើក ចាញ់ម្តង នឹងឈ្នះម្តង ខណៈដែល ណាហ្គាវើលដ៍ កំពុងឈរលេខ៦ ឆ្លងកាត់ការប្រកួត ១លើក ឈ្នះតែម្តង៕