Man Utd បានឡើងទៅកាន់វគ្គបន្ត ស្របពេលដែល Arsenal ចប់យុទ្ធនាការត្រឹមវគ្គនេះ នៃការប្រកួត Europa League(មានវីដេអូ)
ការប្រកួតបាល់ទាត់នៃពានរង្វាន់ Europa League វគ្គ៣២ក្រុម បានបញ្ចប់ត្រឹមយប់មិញនេះហើយ ក្នុងនោះក្រុមខ្លាំងៗសឹងតែបានឡើងទៅកាន់វគ្គ១៦ក្រុមទាំងអស់ លើកលែងក្រុមកាំភ្លើងធំ Arsenal ដែលត្រូវបញ្ចប់យុទ្ធនាការត្រឹមវគ្គនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម Olympicos ជើងទី២ក្នុងលទ្ធផល ២ទល់១ នាទឹកដីខ្លួនឯង ដោយសរុបទាំងទៅមក២ស្មើ តែចាញ់គ្រាប់បាល់ក្រៅទឹកដី។ គួរបញ្ជាក់ថា គ្រាប់បាល់ដំបូងរបស់ក្រុមភ្ញៀវ Olympicos ស៊ុតបញ្ជូលទីនៅនាទី៥៣ ដោយកីឡាករ Pape Abou Cisse ហើយ Arsenal ក៏បានវាយបក១ស្មើវិញនៅនាទី១១៣ក្នុងម៉ោងថែមដោយកីឡាករ Aubameyang តែរៀបចប់ការប្រកួតហើយនោះកីឡាករ Youssef ក៏បានស៊ុតគ្រាប់ផ្តាច់ជីវិតកាំភ្លើងធំត្រឹមនាទី១២០តែម្តង។
ដោយឡែកក្រុមបិសាចក្រហម Manchester United វិញ សម្រាប់ការប្រកួតជើងទី២នេះបានវាយបកមកកាន់ក្រុម Club Brugge ៥ទល់០ ដោយសរុបទាំងជើងទី១និងទី២ លទ្ធផល៦ទល់១ ខណៈដែលការប្រកួតយប់មិញនេះក្រុមភ្ញៀវ បានទទួលកាតក្រហមក្នុងនាទី២៣ បន្ទាប់ពីកីឡាករខ្សែការពារ Simon Deli យកដៃទៅរាំងស្ទះពីការស៊ុតរបស់ Daiel James។ ក្នុងនោះគ្រាប់បាល់ទាំង៥គ្រាប់របស់បិសាចក្រហមស៊ុតដោយកីឡាករ Bruno Fernandes ក្នុងនាទី២៧ ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ គ្រាប់ទី២ស៊ុតដោយកីឡាករចំណូលថ្មី Odin Ighalo នៅនាទី៣៤ គ្រាប់បាល់ទី៣ស៊ុតដោយកីឡាករ Scott Mctominay នៅនាទី៤១ គ្រាប់ទី៤ស៊ុតដោយកីឡាករ Fred និងគ្រាប់បាល់ទី៥ក៏កីឡាករ Fred ជាអ្នកស៊ុតដូចគ្នា៕
មានវីដេអូ Hili…នៅខាងក្រោមនេះ