ភ្នំពេញក្រោន ចែកផ្លូវជាមួយកីឡាករជប៉ុន ខណៈក្លិប ប៉ូលីស បញ្ចប់កុងត្រាកីឡាករខ្មែរពីរនាក់
នៅថ្ងៃទី ១៦ ខែ វិច្ឆិកា នេះក្លិបបាល់ទាត់នៅលីគកំពូលកម្ពុជាពីរក្រុម បានបញ្ចប់កិច្ចសន្យាជាមួយកីឡាកររបស់ពួកគេរៀងៗខ្លួន ក្នុងកែប្រែសមាជិកក្នុងក្រុមត្រៀមការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជានារដូវកាលថ្មី ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយខ្សែបម្រើការពារសញ្ជាតិជប៉ុន deguchi Masaaki ក្រោយរួមរស់បានមួយរដូវកាល កន្លងមក ។ កីឡាករវ័យ៣២ឆ្នាំរូបនេះមានបទពិសោធលេងច្រើនក្រុមមុន ផ្លាស់មកភ្នំពេញក្រោន ដោយក្នុងនោះធ្លាប់លេងប្រទេសជប៉ុន ដូចជាYokohama FC , FC Osaka មុនផ្លាស់ទៅក្លិបវៀតណាម Hoàng Anh Gia Lai និងឆ្នាំ ២០១៧ ទៅលេងនៅថៃ ជាមួយក្លិប Sukhothai ខណៈរដូវកាល ២០១៩ ក៏មកកម្ពុជាដោយលេងជាមួយ វិសាខា និងបន្ត មកភ្នំពេញក្រោន នៅឆ្នាំ ២០២០ ដោយលេងបាន១៤ប្រកួត រកបាន១គ្រាប់ ។ ចំណែកក្លិប ក្លិបបាល់ទាត់នគរបាលជាតិ បានសម្រេចចែកផ្លូវជាមួយកីឡាករខ្មែរពីររូប ក្នុងនោះមាន កីឡាករ ជិន វណ្ណៈ ដែលបានផ្លាស់ពីក្លិប វិសាខា កាលពីរដូវកាលមុន និង កីឡាករ ចាន់ សុភារម្យ ៕