
Arsenal ចង់បាន Zaha ក្នុងតម្លៃ 40 លានផោនលើកិច្ចសន្យារយៈពេល 5 ឆ្នាំដោយប្រើរូបមន្តបង់រំលោះ
(BC-99)
ក្រុមកាំភ្លើងធំ Arsenal បានដាក់តម្លៃ 40 លានផោនដើម្បីទិញយកកីឡាករ Wilfried Zaha ដោយប្រើរូបមន្តទិញជាមុនតែបង់តាមក្រោយលើកិច្ចសន្យារយៈពេល 5 ឆ្នាំ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងករណីដែល Arsenal អាចបង់លុយគ្រប់បានមុនពេលកំណត់នោះគេនឹងទទួលការបញ្ចុះតម្លៃថែមទៀតផងដែរ។ ក្រុម Crystal Palace មិនត្រូវការលុយទាំងដុលសម្រាប់ការចំណាយលើខ្សែបម្រើស្លាបរូបនេះដូចដែលពួកគេបានលក់ខ្សែការពារ Aaron Wan-Bissaka ទៅអោយ Manchester United កាលពីសប្តាហ៍មុនក្នុងតម្លៃខ្លួន 45 លានផោនឡើយ។ Zaha បានប្រាប់មិត្តភ័ក្ត្ររបស់គេថា គេចង់ចូលរួមជាមួយ Arsenal ដែលគេបានគាំទ្រតាំងពីវ័យក្មេង។
Crystal Palace ធ្លាប់បានដាក់តម្លៃកីឡាករវ័យ26ឆ្នាំរូបនេះចំនួន 120 លានផោនទើបអនុញ្ញាតិអោយគេចាកចេញពីក្លិបបាន។ Man United ដែលបានទិញ Zaha ពី Palace ក្នុងតំលៃ 10 លានផោន នៅឆ្នាំ 2013 ហើយបានលក់គេទៅ Palace វិញក្នុងតម្លៃ 6 លានផោននៅឆ្នាំ2015ក៏មានចំណែកទទួលបានភាគលាភ 25 ភាគរយដែរពីកម្រៃខ្លួនរបស់កីឡាករម្នាក់នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បងប្រុសរបស់ Zaha លោក Judicael បាននិយាយថា: “វាជាក្តីស្រមៃរបស់ប្អូនខ្ញុំដែលបានលេងឱ្យ Arsenal ។ ខ្ញុំសង្ឃឹមថា Palace នឹងមានមធ្យោបាយល្អក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុម Arsenal” ។