Fenerbahce ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមដែលទំនេរច្រើន
Fenerbahce ត្រូវបានសារព័ត៌មានល្បីឈ្មោះនៅតំបន់អារ៉ាប់ Fotomac ធ្វើការរាយការណ៍ថាក្លិបមួយនេះកំពុងតែចាប់អារម្មណ៍និងខិតកាន់តែកៀកការចចារលើខ្សែប្រយុទ្ធ Divock Origi របស់ហង្សក្រហម Liverpool នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
បើទោះជាមិនបានជាប់ជាជម្រើស១១នាក់ឱ្យបានជាប់លាប់នៅក្នុងក្លិបហង្សក្រហមក៏ខ្សែប្រយុទ្ធជម្រើសជាតិ បែលហ្ស៊ិក រូបនេះកំពុងត្រូវបាន Fenerbahce បានផ្តោតអារម្មណ៍ជាលក្ខណៈគោលដៅចំបងរបស់ក្នុងការទិញយកមកជួយក្លិបនៅរដូវកាលក្រោយដែរ។
បើយោលទៅតាមសារព័ត៌មានដដែលបានបន្ដថាក្លឹបនៅទួរគីនេះក៏នឹងស្នើសុំលើកិច្ចព្រមព្រៀងខ្ចី Origi ផងដែរប្រសិនបើ Liverpool មិនព្រមលក់រីឯការផ្លាស់ប្តូរជាអចិន្ត្រៃយ៍សឹមគិតតាមក្រោយ។
Fenerbahce ត្រូវបានគេគិតថាកំពុងតែដោះស្រាយបញ្ហាប្រឈមរបស់ពួកគេគឺកង្វះខាតខ្សែប្រយុទ្ធខណៈដែលរដូវកាលដែលកន្លងទៅនេះពួកគេជាប់ចំនាត់ថ្នាក់លេខ៣នៅ Super Lig ដែលតាមពីក្រោយក្រុមលេខ១និងលេខ២តែ២ពិន្ទុប៉ុណ្ណោះ។