Avram Grant កំពុងពិចារណាក្នុងការមកដឹកនាំក្រុម Newcastle
បន្ទាប់ពីក្រុមសារិកាព្រៃ Newcastle បានប្រកាសអំពីការចាកចេញរបស់គ្រូបង្វឹក Rafael Benitez មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Jose Mourinho គឺជាបេក្ខភាពថ្មីក្នុងការមកដឹកនាំក្រុមមួយនេះ ខណៈពេលដែលសារព័ត៌មាន Sky Sport ក៏បានចុះផ្សាយដែរថា អតីតអ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea គឺលោក Avram Grant ក៏កំពុងពិចារណាដើម្បីមកដឹកនាំក្រុម Newcastle ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Avram Grant ធ្លាប់ក្លាយជាអ្នកដឹកនាំក្រុមអង់គ្លេសចំនួន៣រួចមកហើយ មានដូចជា Chelsea, Portsmouth និង ក្រុម West Ham ក្នុងនាមជាជនជាតិអ៊ីស្រាអ៊ែល។ បច្ចុប្បន្ននេះ ក្នុងអាយុ៦៤ឆ្នាំ លោកគឺជាមន្រ្តីបច្ចេកទេសក្នុងក្របខណ្ឌ Indian Super League របស់ក្រុម NorthEast United។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា លោក Avram Grant ធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ២០០៨ តែគ្រានោះបានរបូតពានទៅឲ្យក្រុមបិសាចក្រហម ក្រោយទាត់បាល់ពិន័យ១១ម៉ែត្រក្នុងម៉ោងថែម៕