
ផ្លូវការ! ខ្សែការពារ Hector Bellerin ត្រូវសម្រាកក្រៅទីលាន៩ខែក្រោយរងរបួសសសៃជើង
យោងតាមការបញ្ជាក់របស់ក្រុមកាំភ្លើងធំបានឲ្យដឹងថា ខ្សែការពារស្លាបស្តាំ Hector Bellerin នឹងត្រូវសម្រាកក្រៅទីលានចំនួន៩ខែក្រោយពីរងរបួសសសៃជើងក្នុងអំឡុងពេលប៉ះជាមួយក្រុមតោខៀវ Chelsea កាលពីសប្តាហ៍មុន។
កីឡាករសញ្ជាតិអេស្ប៉ាញត្រូវបានសែងចេញពីទីលានក្នុងអំឡុងវគ្គទី២ដែលក្រុមកាំភ្លើងធំទទួលបានជ័យជម្នះ២ទល់នឹង០នៅក្នុងជំនួបប្រចាំក្រុងឡុងដ៍ (London Derby) នៃក្របខ័ណ្ឌ Premier League។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា នេះគឺជាការរងរបួសជើងសារជាថ្មីរបស់ Hector Bellerin ក្រោយពីមានបញ្ហារបួសកំភួនជើងម្តងមកហើយ ដោយឡែកសម្រាប់សម្រាប់នេះ Arsenal ត្រូវទទួលភ្ញៀវ Manchester United នៅក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ផងដែរ។