
ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប និងខេត្តព្រៃវែង ទទួលជ័យជម្នះដូចគ្នា
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង បានយកឈ្នះ ខេត្តកោះកុង ដោយលទ្ធផល ៥ ទល់ ១ ស្របពេលដែល ក្រុមរងជើងឯកឆ្នាំចាស់ ខេត្តសៀមរាប បានយកឈ្នះខេត្តកណ្តាល ជាលទ្ធផល ៣ ទល់ ១ នៅមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនាថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០ ដោយក្រុម ខេត្តកោះកុង ត្រូវទទួលស្វាគមន៍ ខេត្តព្រៃវែង វិញ ហើយក្រុមខេត្តសៀមរាប ត្រូវទៅសួរសុខទុក្ខ ខេត្តកណ្តាល ខណៈជំនួបទាំងពិរលើកនេះធ្វើឡើងនាវេលាម៉ោង ០៣ៈ៣០នាទីរសៀល ៕