
ភ្នំពេញក្រោន បន្តភាពមិនបរាជ័យ ខណៈដែល ណាហ្គាវើលដ៍ វាយបក ទ័ព ចាស់ដៃ
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០ នាសប្តាហ៍ទី០៦ ដោយក្រុម ភ្នំពេញក្រោន បន្តភាពមិនបរាជ័យបន្ទាប់ពីស្មើគ្នាជាមួយ វិសាខា ជាលទ្ធផល ២ ទល់ ២ លើវាលស្មៅធម្មជាតិកីឡដ្ឋានស្មាត អរ អេស អិន ខណៈដែលក្រុមភ្ញៀវ ណាហ្គាវើលដ៍ វាយបកម្ចាស់ផ្ទះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ ដោយលទ្ធផល ៤ ទល់ ១ នាកីឡដ្ឋានស្តាតចាស់។
ដូច្នេះហើយ ក្រុម ភ្នំពេញក្រោន ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ២ វិញ ដោយមាន ១៤ ពិន្ទុក្នុងដៃ ស្របពេលដែល ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ឡើងមកកំពូលតារាង ដោយមានពិន្ទុសរុបត្រឹមសប្តាហ៍ទី០៦ នេះមាន ១៦ ពិន្ទុ ចំណែកក្រុម វិសាខា កំពុងស្ថិតនៅលេខ៥ មាន ១០ ពិន្ទុក្នុងដៃ៕