ក្រុមបាល់ទាត់នារីកម្ពុជាជួបវៀតណាមជាថ្មី តែលើកនេះក្នុងពាន AFF វិញម្ដង
លទ្ធផលនៃការចាប់គូព្រឹត្តិការណ៍ AFF Women’s Championship 2022 ត្រូវបានបង្ហាញហើយនៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែឧសភា។
ក្រុមនារីកម្ពុជាស្ថិតក្នុងពូល B ជាមួយវៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងឡាវ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នៅប្រទេសហ្វីលីពីន។
ការប្រកួត AFF Women’s Championship ចុងក្រោយបង្អស់ដែលកម្ពុជា ចូលរួម គឺឆ្នាំ២០១៩ ខណៈ២០២០ និង២០២១ ត្រូវបានលុបចោលដោយសារបញ្ហាកូវីដ១៩។
ដោយឡែក ក្រុមនារីកម្ពុជាដែលដឹកនាំដោយក្រុមដោយលោក ប្រាក់ វុទ្ធី ក៏ទើបចប់យុទ្ធនាការស៊ីហ្គេមជាលើកដំបូងរបស់ខ្លួននាពេលថ្មីៗនេះដែរ៕