Theerathon បានកាតលឿងចំថ្ងៃប្រកួតទី១០០របស់ខ្លួនក្នុងជម្រើសជាតិថៃ
Theerathon Bunmathan បានបន្តទទួលបានកាតលឿងនៅថ្ងៃដែលគេបានឈានដល់ការបង្ហាញខ្លួនលើកទី១០០សម្រាប់ក្រុមជម្រើសជាតិថៃនៅពេលប៉ះអូម៉ង់នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ នៃ AFC Asian Cup 2023។
ក្នុងការប្រកួតទី២នៃពូល F ថៃស្មើ ០-០ ជាមួយអូម៉ង់ ធ្វើឱ្យពួកគេឈរលេខ២ក្នុងពូល មាន៤ពិន្ទុ។ ដោយឡែក Theerathon មិនបានលេងប្រកួតចុងក្រោយក្នុងវគ្គចែកពូលតទល់អារ៉ាប៊ីសាអ៊ូឌីតទេ ព្រោះគេបានកាតលឿងជាលើកទី២ ពោលកាលប្រកួតដំបូងតទល់កៀរហ្ស៊ីស្ថានក៏បានកាតលឿងដែរ។
ក្នុងនាទី៥៧យប់មិញ Theerathon បានបង្កកំហុសលើកីឡាករអូម៉ង់។ ភ្លាមៗនោះ អាជ្ញាកណ្តាលបានចេញកាតលឿងដល់ខ្សែការពារជើងឆ្វេងនេះ៕