
Pep ភ្ញាក់ផ្អើលពេលឃើញ Phililps ឡើងគីឡូក្រោយទៅ World Cup
លោក Pep Guardiola អ្នកចាត់ការ Manchester City បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលពេលឃើញ Kalvin Phillips ឡើងទម្ងន់ជាងមុន ក្រោយវិលពីក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup 2022។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសដែលផ្ទេរពី Leeds ទៅ Manchester City អំឡុងទីផ្សារដោះដូរមុនបើករដូវកាល មិនបានលេងទេពេលក្រុមមេឃខៀវទម្លាក់ Liverpool នៅ EFL Cup។ លោក Pep ថា គេមិនបានហាត់ទេ ព្រោះបញ្ហាកាយសម្បទា។
គ្រូបង្វឹកជនជាតិអេស្ប៉ាញអះអាងថា មិនបានដឹងពីបញ្ហានេះឡើយ។
Phillips លេងបាន២ប្រកួតពេលប៉ះ វេលស៍ និងសេណេហ្គាល់ បន្ទាប់ពីជាសះស្បើយពីការវះកាត់ស្មា៕