Girona ស៊ី Barcelona ឡើងឈរកំពូលតារាង La Liga
Girona នៅតែក្ដោបក្ដាប់កំពូលតារាង La Liga គិតត្រឹមសប្ដាហ៍ទី១៦ ក្រោយឈ្នះម្ចាស់ផ្ទះ Barcelona ២ទល់នឹង៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ។
គ្រាប់បាល់ពី Artem Dovbyk, Miguel Gutierrez, Valery Fernandez និង Cristhian Stuani បានផ្ដល់ជ័យជម្នះជាលើកដំបូងដល់ Girona ក្នុងជំនួប Catalan តទល់ Barcelona។
គ្រាប់របស់អ្នកមានបុណ្យរកបានដោយការតែតបញ្ចូលទីពី Robert Lewandowski និង Ilkay Gundogan។
លទ្ធផលនេះដែរបានរុញ Girona ទៅកាន់កំពូលតារាង លើសក្រុមលេខ២ Real Madrid ២ពិន្ទុ៕