Rashford ស្មើកំណត់ត្រា៦៣ឆ្នាំរបស់ Man UTD
Marcus Rashford បានក្លាយជាកីឡាករ Manchester United ដំបូងគេដែលរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្នុងផ្ទះ៩លើកជាប់ៗគ្នា ដែលជាកំណត់ត្រាធ្លាប់ធ្វើបានដោយអតីតកីឡាករបិសាចក្រហម Dennis Viollet ក្នុងខែកញ្ញា ឆ្នាំ១៩៥៩។
នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមករា Man UTD ឈ្នះ Manchester City ដោយលទ្ធផល ២-១ ក្នុងការប្រកួតជុំទី២០ នៃក្របខណ្ឌ Premier League ។ ជាមួយនឹងការបំប៉ោងសំណាញ់របស់ក្រុមការពារជើងឯកអង់គ្លេស Rashford បានបន្ថែមកំណត់ត្រានៃការស៊ុតបញ្ចូលទីជាប់ៗគ្នានៅ Old Trafford ដល់ទៅ៩ ប្រកួត។
មិនប៉ុណ្ណឹងទេ កីឡាករជម្រើសជាតិអង់គ្លេសក៏បានរកគ្រាប់បាល់បញ្ចូលទី៧ប្រកួតជាប់គ្នាពីគ្រប់កម្មវិធី។ Rashford គឺជាកីឡាករដំបូងគេដែលធ្វើបែបនេះចាប់តាំងពី Crisitiano Ronaldo ក្នុងខែមេសា ឆ្នាំ២០០៨៕