Aston Villa ផ្ទេរបាន Tielemans ពី Leicester City
Aston Villa បានព្រមព្រៀងផ្ទេរខ្សែបម្រើ Youri Tielemans ពី Leicester ។
កីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ២៦ឆ្នាំនឹងចូលរួមជាមួយក្លិបនៅថ្ងៃទី០១ ខែកក្កដា បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Leicester ផុតកំណត់។
បន្ទាប់ពី Leicester ត្រូវបានកាត់ចេញពី Premier League ក្រុម Arsenal, Manchester United និង Roma ក៏មានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ Tielemans ផងដែរ។
Tielemans រំពឹងថានឹងក្លាយជាកីឡាករដំបូងរបស់ Villa នៅរដូវក្តៅ។ គេបានចូលរួមជាមួយ Leicester ក្នុងឆ្នាំ២០១៩និងបានជួយ Foxes ឈ្នះពានរង្វាន់ FA Cup នៅឆ្នាំ២០២១៕