Fabregas ក្លាយជាគ្រូធំនៅ Serie B
ក្លិបបាល់ទាត់ Como នៃក្របខណ្ឌ Serie B របស់អ៊ីតាលីបានតែងតាំង Cesc Fabregas ជាគ្រូបង្គោលបណ្ដោះអាសន្ន។
Fabregas វ័យ៣៦ឆ្នាំ បន្តតំណែងពីលោក Moreno Longo សម្រាប់តួនាទីជាគ្រូបង្គោលដំបូងបង្អស់មួយនេះ។
អតីតខ្សែបម្រើ Arsenal, Barcelona និង Chelsea លេងបាន១៧ប្រកួតសម្រាប់ក្រុម Serie B មួយនេះ កាលពីរដូវកាលមុន មុនពេលចូលនិវត្តន៍ពីការលេង និងក្លាយជាគ្រូបង្វឹកក្រុមយុវជន និងក្រុមបម្រុងរបស់ Como៕