កាយសម្ព័ន្ធកម្ពុជារកបានមេដាយស៊ីហ្គេមជាលើកដំបូង
ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជារកបានមេដាយជាលើកដំបូងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បន្ទាប់ពីរកបានប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿងនៅថ្ងៃសៅរ៍ ទៅ២១ ខែឧសភា នេះ។
សម្រាប់មេដាយសំរឹទ្ធដណ្តើមបានដោយកីឡាករ ជឿន ចាន់បុរី លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបានពិន្ទុ ១៨,៤៥០ តាមពីក្រោយ ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ កីឡាករហ្វីលីពីន ១៧.៤០០ពិន្ទុ ខណៈម្ចាស់មេដាយមាសដណ្តើមបានដោយកីឡាករថៃ រកបាន ១៩.៦០០ពិន្ទុ។
ចំពោះមេដាយប្រាក់វិញ រកបានដោយកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ស្របពេលដែលម្ចាស់ផ្ទះវៀតណាម ដណ្តើមបានមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨៕