
Fans ជាច្រើនទៅមើល CR7 យកពានពិសេសមួយនៅឌូបៃ
Cristiano Ronaldo ទទួលបានពានកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ កាលថ្ងៃសុក្រ ទី២៨ ខែមករា សម្រាប់ការរកបាន៨០៣គ្រាប់។ ពានរង្វាន់នេះត្រូវបានផ្ដល់ដោយស្ថាប័ន Globe Soccer នៅមជ្ឈមណ្ឌលពិព័រណ៍ Al Wasl Dome ក្រោមក្រសែភ្នែកទស្សនិកជនភ្លូកទឹកភ្លូកដី។
តារាឆ្នើមព័រទុយហ្គាល់បានឆ្លៀតពេលពីវិស្សមកាលនៅ Premier League នាំគ្រួសារទៅលេងឌូបៃ និងទទួលពាននេះតែម្ដង។
អ្នកគាំទ្រដ៏សំណាងម្នាក់ទទួលបានអាវ Manchester United ពី Ronaldo ថែមទៀត។
អតីតសមាជិក Sporting Lisbon, Real Madrid និង Juventus សប្បាយចិត្តដែលបានឃើញវត្តមានអ្នកគាំទ្រដ៏ច្រើន។ មួយថ្ងៃមុននោះ គេក៏បានធ្វើខួបកំណើតភរិយារបស់គេនៅទីនោះទៀតផង៕