តើប្រាក់ឈ្នួលគ្រូបង្វឹករូបណាខ្ពស់ជាងគេនៅក្របខ័ណ្ឌកំពូល Premiere League?
(BC-99)
Premier League គឺជាក្របខ័ណ្ឌបាល់ទាត់របស់អង់គ្លេសដែលមានអ្នកតាមដានទស្សនាច្រើនជាងគេទូទាំងពិភពលោក ក្រៅពីរឿងរ៉ាវប្រជែងគ្នាសម្រាប់ក្លិបនិមួយៗ ក៏មានប្រិយ៍មិត្តជាច្រើនទៀតដែរដែលចង់ដឹងថាអ្នកចាត់ការរូបណាដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេក្នុងមួយរដូវកាល។
ក្របខ័ណ្ឌនេះសំបូរទៅដោយអ្នកគ្រប់គ្រងដែលមានទេពកោសល្យហើយពួកគេប្រាកដជាទទួលបានប្រាក់ខែដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ពួកគេ។ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City គឺជាបុរសតែម្នាក់គត់ដែលទទួលបានកម្រៃខ្លួនច្រើនជាងគេក្នុងការដឹកនាំក្រុមបាល់ទាត់នៅអង់គ្លេស និងតាមពីក្រោយដោយលោក Jurgen Klopp របស់ហង្សក្រហម Liverpool លោក Ole Gunnar Solskjaer របស់បិសាចក្រហម Manchester United និងលោក Pochettino ជាដើម។ ខាងក្រោមនេះគឺបុគ្គល១០រូបដែលទទួលបានប្រាក់កម្រៃច្រើនជាងគេក្នុងមួយឆ្នាំនៅ Premier League៖
1-Pep Guardiola អ្នកចាត់ការទូទៅសញ្ជាតិ អេស្ប៉ាញ របស់ក្រុម Manchester City តម្លៃខ្លួន £20m
2-Mauricio Pochettino អ្នកចាត់ការទូទៅសញ្ជាតិ អហ្សង់ទីន របស់ក្រុម Tottenham តម្លៃខ្លួន £8.5m
3-Ole Gunnar Solskjaer អ្នកចាត់ការទូទៅសញ្ជាតិ ណ័រវេយ័ របស់ក្រុម Manchester United តម្លៃខ្លួន £7.5m
4-Jurgen Klopp អ្នកចាត់ការទូទៅសញ្ជាតិ អាឡឺម៉ង់ របស់ក្រុម Liverpool តម្លៃខ្លួន £7.5m
5-Manuel Pellegrini អ្នកចាត់ការទូទៅសញ្ជាតិ ឈីលី របស់ក្រុម West Ham តម្លៃខ្លួន £7m
6-Ralph Hasenhuttl អ្នកចាត់ការទូទៅសញ្ជាតិ អូទ្រីស របស់ក្រុម Southampton តម្លៃខ្លួន £6m
7-Unai Emery អ្នកចាត់ការទូទៅសញ្ជាតិ អេស្ប៉ាញ របស់ក្រុម Arsenal តម្លៃខ្លួន £6m
8-Frank Lampard អ្នកចាត់ការទូទៅសញ្ជាតិ អង់គ្លេស របស់ក្រុម Chelsea តម្លៃខ្លួន £5m
9-Brendan Rodgers អ្នកចាត់ការទូទៅសញ្ជាតិ អៀរឡង់ខាងជើង របស់ក្រុម Leicesterតម្លៃខ្លួន £5m
10-Eddie Howe អ្នកចាត់ការទូទៅសញ្ជាតិ អង់គ្លេស របស់ក្រុម Bournemouth តម្លៃខ្លួន £4m
សូមសរសេរប្រាប់ MSR នៅក្នុងប្រអប់ Comment ខាងក្រោមបើសិនប្រិយ៍មិត្តចង់ដឹងពីរឿងអ្វីមួយ។