តើ Manchester United ត្រូវចំណាយប៉ុន្មានហើយមានផលប៉ះពាល់អ្វីខ្លះប្រសិនបើគេបណ្តេញលោក Oleចេញពីមុខតំណែង?
(BC-99)
Solskjaer អតីតកីឡាករនិងជានិមិត្តរូបរបស់បិសាចក្រហមរូបនេះបានចាប់ផ្តើមការងាររបស់ខ្លួនបានយ៉ាងល្អនៅពេលដែល Manchester United បានតែងតាំងលោកជាអ្នកចាត់ការទូទៅបណ្តោះអាសន្នតពីលោក Jose ដែលត្រូវបានបណ្តេញចេញ ក៏ប៉ុន្តែនៅពេលដែលលោកក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធអ្វីៗក៏ចាប់ផ្តើមមានការផ្លាស់ប្តូរដ៏មិនគួរអោយជឿ។
បរាជ័យ ១-០ កាលពីថ្ងៃអាទិត្យដោយក្រុមសារិការព្រៃ Newcastle បានធ្វើអោយ Manchester United កត់ចូលកំណត់ត្រាអាក្រក់បំផុតរបស់ក្លិបក្នុងរយៈពេល៣០ឆ្នាំចុងក្រោយដែលលេងបាន៨សប្តាហ៍មានត្រឹមតែ៩ពិន្ទុឋិតនៅខំណាត់ថ្នាក់លេខ១២និងឃ្លាតឆ្ងាយពីក្រុមដែលឋិតនៅដំបន់កាត់ចេញតែ២ពិន្ទុប៉ុណ្ណោះ។ ថ្មីៗនេះក៏មានលិចឮព័ត៌មានថាក្រុមដែលកាន់កាប់ដោយមហាសេដ្ឋីអាមេរិចមានបំណងចង់ដេញលោក Ole Gunnar Solskjaer ចេញពីមុខតំណែងនៅពេលខាងមុខនេះប្រសិនបើលោកមិនអាចជួយអោយ Man Utd ត្រឡប់មករកភាពដើមរបស់ខ្លួនវិញបាននុះទេ។
ខុសគ្នាពីលោក Jose Mourinho ដែល United បានបង់លុយអោយគាត់ចំនួន១៩លានផោននៅពេលដែលគេបញ្ឈប់ការងារលោកមុនកាលកំណត់ រីឯ Solskjaer ទទួលសំណងត្រឹមតែ៧លានផោនប៉ុណ្ណោះប្រសិនបើលោកត្រូវបាន United បញ្ឈប់ការងារមុនកាលកំណត់ដូចគ្នាដែរ។ ផលប៉ះពាល់បន្ទាប់នាពេលដែលលោក Ole Gunnar Solskjaer បាត់បង់ការងារគឺបុគ្គលិកក្រោមឱវាទផ្ទាល់របស់លោកដែលមានដូចជា Mike Phelan, Kieran McKenna និង Michael Carick ក៏ត្រូវក្លិបបញ្ឈប់ពីការងារដោយគ្មានការតវានោះដែរ។