Schalke បានបណ្តេញគ្រូបង្វឹកលោក David Wagner បន្ទាប់ពីការចាប់ផ្តើមមិនបានល្អ
បរាជ័យ២ប្រកួតជាប់គ្នា បូករួមទាំងរបូតគ្រាប់បាល់បញ្ជូលទី១០គ្រាប់ និងឋិតនៅបាតតារាង បានធ្វើឲ្រក្រុម Schalke04 បានបណ្តេញគ្រូបង្វឹកលោក David Wagner ចេញពីក្លិបនៅក្របខណ្ឌអាឡឺម៉ង់ បន្ទាប់ពីការចាប់ផ្តើមមិនបានល្អរបស់ពួកគេក្នុងរដូវកាលថ្មីនេះ។
គួររំលឹកថា លោក David Wagner ដែលមានដើមកំណើតក្នុងទឹកដីអាឡឺម៉ង ទើបតែមកចូលរួមដឹកនាំក្រុម Schalke 04 ក្នុងរដូលកាល 2019-2020 ក្រោយដឹកនាំក្រុម Huddersfield Town នៅអង់គ្លេសបាន៤ឆ្នាំ។ ជាមួយគ្នានោះមានសារព័ត៍មានជាច្រើនបានចុះផ្សាយថា អតីតអ្នកចាត់ការក្រុម Mainz គឺលោក Sandro Schwarz ជាមនុស្សដែលចូលមកជំនួសកន្លែងរបស់លោក David Wagner៕